|
|
មតិកែលម្អ
ប្រាសាទតាព្រហ្ម
ឈ្មោះដើមរបស់ប្រាសាទតាព្រហ្មគឺ
រាជវិហារ
។ ប្រាសាទតាព្រហ្មមានទីតាំងនៅតាមផ្លូវវង់តូចទៅតាមទារជ័យគឺ បន្ទាប់ពី
ប្រាសាទតាកែវ
ប្រហែល១គ.ម ហើយមានកំពែងបន្ទាយក្តីផ្នែកពាយ័ព្យ។ ប្រាសាទនេះកសាងឡើយនៅក្នុងឆ្នាំ១១៨៦នៃគ្រឹស្តរាជ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតាមកពីពិមាយ(Phimai) របស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមី។ "តា" មកពីពាក្យថៃមានន័យថា ភ្នែក។ "ព្រហ្ម" មកពីសំស្រ្កឹតមានន័យថា ព្រះព្រហ្ម ឬប្រាជ្ញា។ "តាព្រហ្ម" មានន័យថា ភ្នែកនៃប្រាជ្ញា។ ប្រាសាទនេះរុំព័ទ្ធទៅដោយឈើធំៗដុះលើប្រាសាទ។ក្រោយថៃ្ងរំដោះ៧ មករាឆ្នាំ១៩៧៩ រហូតមកប្រាសាទតាព្រហ្មនេះត្រូវបានរួចផុតពីក្រញាំនៃរបប ប៉ុលពតហើយក៏មានភាពស្រស់បំព្រងឡើងវិញ រួមទាំងមានភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាដើម្បីស្រាវជ្រាវថ្ម និងវត្ថុបុរាណដែលប្រាសាទនេះកើតតាំងពី សតវត្សទី១៣ គឺក្រោយ
ប្រាសាទអង្គរវត្ត
ខេត្តសៀមរាប
។
តាមសិលាចារិកនៅប្រាសាទនេះបញ្ជាក់ប្រាប់ពីទំហំ និងមុខងាររបស់ប្រាសាទ។ តាព្រហ្មមាន ៣១៤០ភូមិ និងមានមនុស្ស ៧៩៣៦៥នាក់ មើលថែប្រាសាទរួមមានរាជគ្រូ ១៨នាក់ មន្រ្តី២៧៤០នាក់ ជំនួយការ២២០២នាក់ និងអ្នករាំរបាំ ៦១៥នាក់។ ក្នុងចំនោមទ្រព្យសម្បត្តិរបស់ប្រាសាទនេះមាន ចានមាស ដែលមានទំងន់ជាង៥០០គីឡូក្រាម មានពេជ្រ៣៥៣៥ គុជខ្យង៤០៦២០ ត្បូងមានតំលៃ៤៥៤០ ស្បៃពីប្រទេស
ចិន
៨៧៦ សូត្រ៥១២ និងក្លស់៥២៣។ ប្រាសាទតាព្រហ្មកសាងឡើងពីថ្មភក់ និងថ្មបាយក្រៀមមានកំពែង ៥ជាន់ និងមានប្រាង្គប្រាសាទចំនួន៣៩។ កំពែងខាងក្រៅរបស់ប្រាសាទនេះមានប្រវែង ៧០០ Χ ១០០០ ម៉ែត្រ។ នៅខាងជើងគោបុរៈខាងកើតនៃកំពែងខាងក្រៅ មានអាគាររបាំមួយ។ ប្រាសាទនេះក៏ត្រូវបានចាត់ទុកផងដែរ ជាសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រដែលក្រោមការគ្រប់គ្រងរបស់ក្សត្រីឥន្ទ្រទេវី។
ចែករំលែកបន្ត ៖
តំបន់ទេសចរណ៍ផ្សេងទៀត
ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប
បណ្ដាញសង្គម
តំណភ្ជាប់សំខាន់ៗ
អំពីរដ្ឋបាលក្រុង
លិខិតបទដ្ឋានគតិយុត្ដ
ព័ត៌មានរដ្ឋបាលក្រុង
សក្ដានុពលក្រុង
ឱកាសការងារ
ទំនាក់ទំនង
សេវារដ្ឋបាល
ការិយាល័យច្រកចេញចូលតែមួយ
ដំណឹងអាហារូបករណ៍
ដំណឹងការងារ
សមិទ្ធផល
ផែនការថវិកា និង គម្រោងអភិវឌ្ឍន៍
ការិយាល័យប្រជាពលរដ្ឋ
សហការរៀបចំដោយ៖
អភិវឌ្ឍដោយ៖ Dcx