https://cms-siemreap.analyticalx.org/uploads/topics/17446880529828.jpg

ក្រុងបានលុងសូមស្វាគមន៍

ក្រុងបានលុ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌  ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ។ ក្រុងបានលុង ជាបេះដូងនៃខេត្តរតនគិរី ក្នុងចំណោមក្រុង ស្រុកទាំង៩ នៃខេត្តរតនគិរី។ ក្រុងបានលុង មានផ្ទៃដីសរុបចំនួន ១២០.២២​គីឡូម៉ែត្រការ៉េ ចែកចេញជា៤សង្កាត់ និង១៩ភូមិ មានគ្រួសារសរុបចំនួន ៨,១៨៥ គ្រួសារ ប្រជាជនសរុបចំនួន ៣៥,១៥៨នាក់ ស្រី១៧,៧២៦នាក់ ទំហំគ្រួសារគិតជាមធ្យម ៤.៣នាក់/គ្រួសារ អត្រាកំណើនប្រចាំឆ្នាំ ១.៤% (២០២២-២០២៣) និងដង់ស៊ីតេប្រជាជន ២៩២នាក់ ក្នុង​១គីឡូម៉ែត្រការ៉េ។ (ប្រភព៖ ឯកសារព័ត៌មានស្ថានភាពស្តីពីសេដ្ឋកិច្ច សង្គមកិច្ច  ឆ្នាំ២០២៤)។ ក្រុងបានលុង ឆ្លងកាត់ដោយផ្លូវជាតិចំនួន០២ខ្សែ គឺផ្លូវជាតិលេខ៧ និងលេខ៨ តភ្ជាប់ដល់ព្រំដែនប្រទេសវៀតណាម (ផ្នែកខាងកើត) និង តភ្ជាប់ទៅខេត្តស្ទឹងត្រែង (ផ្នែកខាងលិច)។ ដីក្នុងក្រុងសំបូរទៅដោយជីជាតិអំណោយផលដល់ដំណាំកសិកម្មគ្រប់ប្រភេទ។​ ថ្វីត្បិតក្រុង បានលុងស្ថិតក្នុងខេត្តដែលដាច់ស្រយាលជាងគេពីរាជធានីភ្នំពេញបើប្រៀបធៀបនឹងក្រុងនៃខេត្តដទៃ ប៉ុន្តែក្រុងបានលុងមានការរីកចម្រើន យ៉ាងឆាប់រហ័ស ដោយបចុ្ចប្បន្នក្រុងមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ក្លឹបកំសាន្ត កន្លែងហាត់ប្រាណសាធារណៈ សួនកំសាន្តសាធារណៈ ផ្សារទំនើប ។ល។ នាំឱ្យក្រុងបានលុងមានសោភ័ណភាព ជាទីទាក់ទាញ មានភាពស៊ីវីល័យមិនចាញ់ក្រុងនៃខេត្ត ធំៗមួយចំនួន។ តាមរយៈគម្រោងអភិវឌ្ឍន៍ខេត្ត ក្រុង សង្កាត់ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលម្អដូចជាផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ ផ្លូវថ្នល់ភាគច្រើនត្រូវបានប្រែក្លាយពីផ្លូវក្រាលក្រួសក្រហមទៅជាផ្លូវបេតុង ឬផ្លូវកៅស៊ូ។

ផាប់ស្រ្ទីត
ផាប់ស្រ្ទីត
សារមន្ទីរជាតិអង្គរ
សារមន្ទីរជាតិអង្គរ
ក្បាលស្ពានលីងគា
ក្បាលស្ពានលីងគា
ភ្នំគូលែន
ភ្នំគូលែន
ប្រាសាទព្រះខ័ន
ប្រាសាទព្រះខ័ន
ប្រាសាទបន្ទាយស្រី
ប្រាសាទបន្ទាយស្រី
ប្រាសាទតាព្រហ្ម
ប្រាសាទតាព្រហ្ម
ប្រាសាទបាយ័ន
ប្រាសាទបាយ័ន
ប្រាសាទអង្គរ
ប្រាសាទអង្គរ
បារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា
បារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា
តំបន់ផ្សេងទៀត

តំណរភ្ជាប់ពាក់ព័ន្ធផ្សេងៗ

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ Dcx